សាំងឡើងថ្លៃ១០០រៀល ខណៈប្រេងម៉ាស៊ូតឡើង១៥០រៀល ក្នុងមួយលីត្រ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃសាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នឹងត្រូវលក់ក្នុងតម្លៃ៤ ៥០០រៀលនៅក្នុងមួយលីត្រ និងសម្រាប់ប្រេងម៉ាស៊ូតនឹងត្រូវលក់តម្លៃ ៤ ២៥០រៀលនៅក្នុងមួយលីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ មេសានេះថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១១ ដល់ ២០ ខែមេសា ឆ្នាំ ២០២៤ សម្រាប់សាំងធម្មតា នឹងត្រូវលក់ ៤ ៥០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ២៥០ រៀលក្នុងមួយលីត្រ។ តម្លៃនេះបើប្រៀបធៀបកាលថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសាឃើញថា តម្លៃសាំងបានឡើងថ្លៃ ១០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតឡើង១៥០រៀលក្នុងមួយលីត្រ ស្របពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុក ឬដើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែ ដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕