American Shield មជ្ឈមណ្ឌលថែរក្សានិងបំប៉នសម្រស់រថយន្តដ៏ទំនើប កាត់ខ្សែបូបើកសម្ពោធសាខាថ្មីទីបួនជិតផ្សារទំនើប ២៧១ មេហ្គា ម៉ល ផ្ដល់ជូនសេវាកម្ម One Stop Service ជូនអតិថិជនជាម្ចាស់រថយន្តយកចិត្តទុកដាក់បំផុត

សង្គម​ និង​សេដ្ឋកិច្ច

មជ្ឈមណ្ឌលថែរក្សា និងបំប៉នសម្រស់រថយន្តគ្រប់ប្រភេទ American Shield (AS) បានកាត់ខ្សែបូបើកសម្ពោធសាខាថ្មីទីបួនថែមមួយទៀត ដែលមានទីតាំងស្ថិតនៅជិតផ្សារទំនើប ២៧១ មេហ្គា ម៉ល កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោយទទួលការគាំទ្រនិងកំពុងបន្តកាន់តែច្រើនឡើងៗពីអតិថិជនអស់រយៈពេលជាង ៨ឆ្នាំមកហើយនៅលើទីផ្សារប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីកាត់ខ្សែបូបើកសម្ពោធសាខាថ្មីទីបួន មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia លោក ទៀ ស្យាម ប្រធានក្រុម Cambodia Car Culture និងភ្ញៀវកិត្តិយសជាច្រើនរូប ដោយមានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ប៉ែន ម៉ូឌែន ជាស្ថាបនិកអាមេរិកខេនសៀលដ៍ (American Shield) និងក្រុមការងាររបស់អាមេរិកខេនសៀលដ៍។

ម៉ាកយីហោ American Shield (AS) ជាម៉ាកយីហោដែលទទួលបានការគាំទ្រពីអតិថិជនក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ ម៉ាកយីហោអាមេរិកខេនសៀលដ៍ ត្រូវបានអតិថិជនជាម្ចាស់រថយន្តផ្ដល់ទំនុកចិត្តឲ្យថែទាំរថយន្តនិងបិទហ្វីមការពាររថយន្តជាច្រើនចូលខ្ទង់រយគ្រឿង ជាពិសេសអំឡុងពេលបិទហ្វីមការពាររថយន្តជូនគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមកម្មវិធី Gumball 3000 ដែលបានប្រព្រឹត្តធ្វើនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងបង្អស់។ ជាមួយនឹងបច្ចេកទេសត្រឹមត្រូវ ច្បាស់លាស់ រួមនឹងគ្រឿងបរិក្ខារទំនើបៗ អាមេរិកខេនសៀលដ៍ ត្រូវបានអតិថិជនម្ចាស់រថយន្តលើកសរសើរមិនដាច់ពីមាត់ បន្ទាប់ពីមកទទួលយកសេវាកម្មទាំងបួនសាខារបស់អាមេរិកខេនសៀលដ៍។

លោក ប៉ែន ម៉ូឌែន ជាស្ថាបនិកអាមេរិកខេនសៀលដ៍ (American Shield) បានបង្ហើបឲ្យដឹងពីសាវតា និងប្រវត្តិត្រួសៗនៃការបង្កើតម៉ាកយីហោ American Shield (AS) ថា៖ “American Shield (AS) ត្រូវបានបង្កើតឡើងជាមួយគំនិតដ៏សាមញ្ញ ប៉ុន្តែធំធេងដោយក្ដីស្រលាញ់នៅក្នុងវិស័យថែទាំរថយន្ត និងការប្ដេជ្ញាបំពេញគ្រប់តម្រូវការ (One Stop Service) នៃសេវាកម្មថែទាំរថយន្តជូនអតិថិជន អស់រយៈពេលជាង ៨ ឆ្នាំ មកហើយ។” ស្ថាបនិកអាមេរិកខេនសៀលដ៍ រូបនេះ ពន្យល់បន្ថែមថា ដើម្បីផ្ដល់នូវទំនុកចិត្ត និងធានានូវគុណភាពស្តង់ដារអន្តរជាតិ ពិតប្រាកដជូនអតិថិជនជាម្ចាស់រថយន្តដែលមកទទួលសេវាកម្ម American Shield បាននាំយកផលិតផលថែទាំរថយន្តរបស់សហរដ្ឋអាមេរិកយីហោ Meguiar’s ដែលមានអាយុកាលជាង ១០០ ឆ្នាំមកកាន់ទីផ្សារកម្ពុជាផងដែរ។

ស្ថាបនិកអាមេរិកខេនសៀលដ៍ រូបនេះ ពន្យល់បន្ថែមថា ដើម្បីផ្ដល់នូវទំនុកចិត្ត និងធានានូវគុណភាពស្តង់ដារអន្តរជាតិ ពិតប្រាកដជូនអតិថិជនជាម្ចាស់រថយន្តដែលមកទទួលសេវាកម្ម American Shield បាននាំយកផលិតផលថែទាំរថយន្តរបស់សហរដ្ឋអាមេរិកយីហោ Meguiar’s ដែលមានអាយុកាលជាង ១០០ ឆ្នាំមកកាន់ទីផ្សារកម្ពុជាផងដែរ។

តួយ៉ាងដូចជា ផលិតផលប្រេងម៉ាស៊ីនម៉ាក Royal purple ដែលជាប្រេងពណ៌ស្វាយតែមួយគត់នៅលើពិភពលោក ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Synerlic មិនចាំបាច់បន្ថែមនូវផលិតផលជំនួយផ្សេងៗ។ ហ្វីមបិតការពារថ្នាំពណ៌រថយន្តដែលម៉ាក XPEL ព្រមទាំងផលិតផលនិងសម្ភារៈថែទាំរថយន្តម៉ាកល្បីៗពីសហរដ្ឋអាមេរិចជាច្រើនប្រភេទទៀត មាននៅជាច្រើន American Shield ។

ក្រៅពីផលិតផលទាំងអស់នេះ សេវាកម្ម One Stop Service នៅគ្រប់សាខាទាំងអស់នៃមជ្ឈមណ្ឌលថែរក្សា និងបំប៉នសម្រស់រថយន្ត American Shield ក៏មានសេវាកម្មគោលធំៗផ្សេងទៀតរួមមាន៖ សេវាកម្ម Detailing ដែលជាសេវាកម្មលាងសម្អាត ប៉ូលា បោកពូក និងកូតធីង សេវាកម្មបិតហ្វីមការពារថ្នាំពណ៌រថយន្ត ហ្វីមការពារកម្ដៅថ្ងៃលើរថយន្ត/លើអាគារ/ការិយាល័យ និងការបិតប្ដូរពណ៌ ព្រមទាំងហ្វីមបិតការពារកំទេចគ្រួសលើកញ្ចក់រថយន្ត សេវាកម្ម ជួសជុល និង ប្តូរប្រេងម៉ាស៊ីនរថយន្ត សេវាកម្ម បាញ់ថ្នាំ និងជួសជុលថ្នាំពណ៌រថយន្ត និងមានសេវាកម្មជាច្រើនបន្ថែមទៀត ដោយរថយន្តនីមួយៗទទួលបានការថែទាំខ្ពស់បំផុត។

កុំភ្លេចនាំរថយន្តជាទីស្រឡាញ់របស់លោកអ្នក មកទទួលសេវាកម្ម និងប្រូម៉ូសិនពិសេស នៅសាខាមជ្ឈមណ្ឌលថែរក្សា និងបំប៉នសម្រស់រថយន្ត American Shield ដែលត្រៀមបើកសម្ពោធសាខាថ្មីទី៤ ទីតាំងជិតផ្សារទំនើប ២៧១ មេហ្គា ម៉ល នាថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៥ នេះ។ សម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខ Hotline: 023 238 279 / 016 451818 ឬមកកាន់ទីតាំងទាំង ៤ កន្លែងនៅរាជធានីភ្នំពេញរបស់អាមេរិកខេនសៀលដ៍រួមមាន៖

– ទីតាំង ១ ៖ American Shield Sensok : 092 956659 (Link Maps)

– ទីតាំង ២ ៖ American Shield Northbridge: 092 822 799 (Link Maps)

– ទីតាំង ៣ ៖ American Shield Penghuoth: 093 566 886 (Link Maps)

– ទីតាំង ៤ ៖ American Shield Chipmong 271 : 061599945 (Link Maps)