គាំទ្រកសិផលក្នុងស្រុក គាំទ្រកសិផលខ្មែរក្នុងផ្សារទំនើបរបស់កូនខ្មែរ! ផ្សារទំនើប ណូរ៉ូ លេន ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ១០០% តែងតែចូលរួមគាំទ្រ និងលក់កសិផលខ្មែរយ៉ាងច្រើន មិនថាបន្លែ ផ្លែឈើ ត្រីសាច់ ឬគ្រឿងទេសសម្រាប់ធ្វើម្ហូប ដែលមាននៅក្នុង ផ្សារជីបម៉ុង ស៊ុបភើម៉ាឃីត ណូរ៉ូ លេន។

ជាមួយគ្នានេះ ក្នុងឱកាសយុទ្ធនាការគាំទ្រកសិផលខ្មែរ ផ្សារទំនើប ណូរ៉ូ លេន បានរៀបចំដាក់តាំងលក់កសិផលខ្មែរសុទ្ធ ដែលមានបន្លែ ផ្លែឈើជាច្រើនមុខ រយៈពេល៥ថ្ងៃពេញ ដោយរាប់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
កុំភ្លេចទៅចូលរួមគាំទ្រកសិផលខ្មែរទាំងអស់គ្នា នៅផ្សារទំនើប ណូរ៉ូលេន។
សូមបញ្ជាក់ថា ផ្សារទំនើប ណូរ៉ូ លេន គឺជាផ្សារទំនើបពហុបំណង មាននូវភាពសម្បូរបែបគ្រប់ប្រភេទទំនិញ និងសេវាកម្មនៅកន្លែងតែមួយ ដោយមានទាំងហាងអាហារល្បីៗតម្លៃសមរម្យ សាលារៀន កន្លែងលេងហ្គេមកំសាន្តអន្តរជាតិ រចនាមកដោយគិតគូពីបរិយាកាសដ៏ស្រស់បំព្រង អាចឲ្យភ្ញៀវ ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តទទួលបាននូវបទពិសោធន៍នៃការផ្សារភ្ជាប់គ្នារវាងផ្សារ និងសហគមន៍។ ផ្សារទំនើប ណូរ៉ូ លេន ជាផ្នែកមួយនៃក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ មានទីតាំងលើតំបន់ដ៏មានសក្តានុពល ចំកណ្តាលរាជធានីភ្នំពេញ ត្រង់តាមផ្លូវព្រះនរោត្តម (41) កែងផ្លូវ 360 & 370 ខណ្ឌបឹងកេងកង៕














