រថយន្ត Pick Up គោព្រៃ ១២គ្រឿង បំពាក់សំបកកង់ខ្មែរម៉ាក សៃលុន ត្រៀមចុះសមរភូមិបណ្ដេញចោរសៀមកំពុងឈ្លានពានអធិបតេយ្យភាពកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រថយន្ត Pick Up ក្រុមហ៊ុន GTV Motors Cambodia  ម៉ាក GTV គោព្រៃ ចំនួន ១២គ្រឿង បំពាក់សំបកកង់ខ្មែរម៉ាក សៃលុន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខ នៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន GTV Motors Cambodia បានបញ្ជាក់លើបណ្តាញសង្គម កាលពីថ្ងៃទី២៤ ខែកក្កដាថា ក្រុមហ៊ុនពិតជាមានមោទនភាពដែលបានរួមចំណែកក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាន។ ក្រុមហ៊ុន GTV សូមបួងសួងដល់វត្ថុស័ក្តសិទ្ធ និងបុព្វបុរសដូនតារបស់ខ្មែរគ្រប់ជំនាន់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ជួយឃុំគ្រង ថែរក្សាការពារដល់កងទ័ពកម្ពុជានឹងទឹកដីដែលជាកម្មសិទ្ធិរបស់កម្ពុជាយើងផង។ កម្ពុជាតែងតែរួបរួមគ្នាជាធ្លុងមួយនឹងជាស្មារតីដ៏រឹងមាំក្នុងការបំពេញរាល់កាតព្វកិច្ចជូនប្រទេសជាតិ 

យើងខ្ញុំពិតជាមានមោទនភាពសម្រាប់កងទ័ពកម្ពុជាដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងអាយុជីវិតព្រមទាំងមានស្មារតីដើម្បីការពារប្រទេសជាតិមួយនេះ។ 

មួយវិញទៀត ក្រុមហ៊ុនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការជឿទុកចិត្តយ៉ាងខ្លាំងមកលើរថយន្តជាតិដំបូងគេបង្អស់នៅកម្ពុជាពីខាងក្រុមហ៊ុន GTV Motors Cambodia លើប្រភេទរថយន្តគោព្រៃជាប្រភេទរថយន្តដែលមានកម្លាំងខ្លាំង ធន់ រឹងមាំ សម្រាប់ការប្រើប្រាស់រាល់គ្រប់តម្រូវការទាំងអស់។

ជាចុងក្រោយក្រុមហ៊ុន GTV Motors Cambodia សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតដល់កងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលដែលបានជ្រើសរើសយករថយន្ត GTV គោព្រៃសម្រាប់បម្រើការការងារមួយនេះ។ ជូនពរអោយកងទ័ពកម្ពុជាសុខ សុវត្ថិភាពនឹងនាំភាពជោគជ័យត្រឡប់មកវិញ “ ខ្មែរ ស្រលាញ់ ខ្មែរ “ ខ្មែរ ជួយ ខ្មែរ “។

សូមជម្រាបថា រថយន្ត 𝐆𝐓𝐕 𝐊𝐨𝐮𝐩𝐫𝐞𝐲 (ជីធីវី គោព្រៃ) ជាកំពូលរថយន្ត Pickup ដ៏អស្ចារ្យ សមត្ថភាពខ្ពស់ ពិសេស ហាប់ណែន ទម្ងន់ផ្ទុកបានច្រើន ល្អបំផុតសម្រាប់អ្នកស្រឡាញ់ការបើកបរទាំងក្នុងទីក្រុង ទីជនបទ និងការធ្វើដំណើរបែបផ្សងព្រេង។ GTV គោព្រៃ មានកម្លាំងខ្លាំង ធន់ រឹងមាំ ស៊េរីឆ្នាំ 2025 បានបំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ូត 𝐂𝐮𝐦𝐦𝐢𝐧𝐬 𝟐.𝟎𝐓 របស់សហរដ្ឋអាម៉េរិក + ប្រព័ន្ធ 𝐌𝐢𝐥𝐝 𝐇𝐲𝐛𝐫𝐢𝐝 របស់អាល្លឺម៉ង់ 𝐁𝐨𝐬𝐜𝐡 𝟒𝟖𝐕 ជំរុញការបង្កើតកម្លាំង និងសមត្ថភាពដ៏អស្ចារ្យ បើកបរគ្រប់ស្ថានភាពផ្លូវ។

រថយន្ត 𝐆𝐓𝐕 𝐊𝐨𝐮𝐩𝐫𝐞𝐲 ខ្នាតធំមានប្រវែងរហូតដល់ទៅ 𝟓𝟔𝟏𝟕mm ទទឹង 𝟐𝟎𝟗𝟎mm និងកម្ពស់ 𝟏𝟗𝟓𝟓mm រួមជាមួយនឹងទ្រុងខាងក្រោយធំទូលាយ ប្រព័ន្ធកាមេរ៉ា 𝟑𝟔𝟎° , មុខងារជំនួយរក្សាគន្លងផ្លូវ និង 𝐋𝐚𝐧𝐞 𝐃𝐞𝐩𝐚𝐫𝐭𝐮𝐫𝐞 𝐖𝐚𝐫𝐧𝐢𝐧𝐠 ដែលជួយបន្ថែមសុវត្ថិភាពកាន់តែល្អប្រសើរ រួមទាំងមានស្តង់ដារការបំភាយឧស្ម័នកម្រិត 𝐄𝐮𝐫𝐨 𝐕 ធានាបាននូវប្រតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន៕