នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ លោក ហំ សំណាង ជាម្ចាស់ផ្សារ ចំនួន៥ ក្នុងរាជធានីភ្នំពេញ មានដូចជា ផ្សាររង្វង់មូលគួរស្រូវ, ផ្សារសំបួរមាស, ផ្សារដង្កោសន្តិភាព, ផ្សារមង្គល និងផ្សារឬស្សីកែវថ្មី រួមទាំងអាជីវករទាំងអស់ដែលលក់ដូរនៅក្នុងផ្សារ និងបងប្អូនមួយចំនួនទៀត បានចូលរួម ធ្វើមូលនិធិសប្បុរសធម៌ ជូនទៅដល់បងកងទ័ពជួរមុខនិងបងប្អូនប្រជាជនដែលបានភៀសខ្លួន រងទុក្ខលំបាកអំពីសង្គ្រាម ឈ្លានពានដោយប្រទេសថៃ ដែលបានដឹកនាំផ្ទាល់ដោយលោក ហំ សំណាង។

អំណោយដែលបាននាំយកជូនទៅដល់បងកងទ័ពជួរមុខនិងបងប្អូនប្រជាជនដែលបានភៀសខ្លួន រួមមានដូចជា អង្ករ ត្រីខ មី ទឹកសុទ្ធ ថ្នាំសង្កូវ ថ្នាំការពារសត្វល្អិត តង់ មុង កន្ទេល ភួយ សំលៀកបំពាក់ ក្រម៉ា សាច់ក្រក ត្រីងៀត ពងទា បន្លែផ្លែឈើ និងគ្រឿងទេសជាច្រើន នំបុ័ងទឹកដោះគោ នំ ទុកចែកជូនទៅដល់កុមារ ដែលសរុបមានចំនួន ៥ ឡាន គិតជាគីឡូ ចំនួន ៦០ តោន សម្រាប់ជូនទៅដល់បងប្អូនយើង។

លោក ហំ សំណាង និងបងប្អូនយើងមួយចំនួនទៀត ដែលមានទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ហើយមើលឃើញពីភាពលំបាក ប្រជាជនយើង លោកក៏សម្រេចចិត្តរៀបចំធ្វើដំណើរចេញទាំងយប់ ដោយមិនបានសម្រាក ដើម្បីយកអំណោយនេះយកទៅចុះចែកជូនបងប្អូនយើងផ្ទាល់ដៃ ដែលបានធ្វើចុះចែកអំណោយនេះចំនួន ៣ កន្លែង និងសល់អំណោយមួយចំនួនធំទៀត បានប្រគល់ជូនបងប្អូនកងទ័ពនៅជួរមុខ។
លោក ហំ សំណាង បានបង្ហាញក្តីសង្ឃឹមថា អំណោយទាំងអស់នេះនឹងអាចជួយរំលែកទុក្ខបងប្អូនយើងបាន។ បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក គាត់មានអារម្មណ៍រីករាយនិងសាទរ ចំពោះលោក ហំ សំណាង និងបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារ រួមទាំងបងប្អូនដែលបានចូលរួមមួយចំនួនទៀត ឲ្យជួបតែ សេចក្ដីសុខ រកស៊ីមានបាន សុខភាពល្អ គ្រប់ក្រុមគ្រួសារ៕



















