ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្ដាញសង្គម Facebook ដូចនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងគោលបំណងទុច្ចរិត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្តាញសង្គមFacebook ដូចគណនីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បម្រើឱ្យគោលបំណងទុច្ចរិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងសូមកុំបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។

ក្រសួងការពារជាតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕