សម្តេចធិបតី ជួបមេដឹកនាំប្រទេសនានា និងអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមេដឹកនាំប្រទេសនានា ព្រមទាំងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ បានធ្វើឡើងនៅប្រទេសចិន គ្រាដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសចិន។

នៅថ្ងៃដំណាលគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបជាមួយ លោក Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់ ដើម្បីពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ។

ដោយឡែក កាលរសៀលថ្ងៃទី៣១ សីហា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសចិន ដូចគ្នាដែរ។

សូមជម្រាបថា ការជួបជាមួយមេដឹកនាំប្រទេសនានា រួមទាំងអង្គការសហប្រជាជាតិជាដើម គឺស្រប់ពេល ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតាន់តឹង ហើយកម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ៕ អត្ថបទ៖ ហ្សាលីន