កុំភ្លេចទិញមាសទុក! ជិតដល់រដូវកាលកាន់បិណ្ឌ មាសកាន់តែឡើងថ្លៃខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រដូវកាលកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរយើង នឹងឈានចូលមកដល់ហើយ។ កាន់តែកៀកថ្ងៃកាន់បិណ្ឌ យើងសង្កេតឃើញថា តម្លៃមាសចាប់ផ្ដើមហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ មាសមានតម្លៃ ៤១៧ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤០៧ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងមាសពេជ្រ CSNJ នៅថ្ងៃទី២ ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាស កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ មានតម្លៃ ៤១៤ដុល្លារ នៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៤០៤ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ៣ដុល្លារនៅក្នុងជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕