ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង លោកជំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។
សូមជម្រាបថា លោកជំទាវ ឈី វ៉ា ជាកូនស្រីឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ ដែលលោកបានទទួលមរណភាពប្រមាណជាង៥ឆ្នាំមុន ហើយលោកគឺជាឥរស្សជនតស៊ូម្នាក់ផងដែរជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ មុនទទួលការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកជំទាវ ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕










