តម្លៃមាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានបន្ដឡើងថ្លៃទៀតហើយបើធៀបនឹងចុងខែមុន ពោលគឺមានតម្លៃ ៤៦៥ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៦០ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកថ្ងៃទី១ ខែតុលា។
ដោយឡែកតម្លៃមាសកាលពីចុងខែកញ្ញា ថ្ងៃទី៣០ ខែកញ្ញា មានតម្លៃ ៤៦២ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៥៧ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ៣ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា ទីផ្សារតម្លៃមាសមានការប្រែប្រួលឡើងចុះទៅតាមហាងឆេងអន្ដរជាតិ។
ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕






