អ្វីដែលថ្នាក់ដឹកនាំទន្ទឹងរង់ចាំបានមកដល់ទៀតហើយ ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia) បាននាំយកនូវការតាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” មកកាន់ថ្នាក់ដឹកនាំតាមវិស័យនានាមកជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មថ្មីៗ។

ការតាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” មិនត្រឹមតែជាពិព័រណ៍ប៉ុណ្ណោះទេ តែព្រឹត្តិការណ៍នេះជាវេទិកាដ៏ធំបំផុតប្រចាំឆ្នាំ ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្ម ជាកន្លែងដែលអ្នកដឹកនាំក្នុងវិស័យនីមួយៗមកជួបជុំគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើតអនាគតអាជីវកម្ម។
លើសពីនេះ CorporateConnections Cambodia បានពង្រីកវិសាលភាពនៃព្រឹត្តិការណ៍នេះឱ្យកាន់តែធំជាងមុន ដោយផ្ដោតលើការរួមបញ្ចូលវិស័យសំខាន់ៗចំនួន៣រួមមាន៖ សំណង់, សេវាកម្មអាជីវកម្ម, អាហារ និងភេសជ្ជៈ ព្រមទាំងបដិសណ្ឋារកិច្ច។

អ្វីដែលពិសេសព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងមានអ្នកចូលរួម ជាង ២០០ នាក់ និងតុតាំងពិព័រណ៍ ជាង ១០០ តុ ផងដែរ។
ព្រឹត្តិការណ៍អស្ចារ្យនេះគឺជាឱកាសដ៏កម្រដែលថ្នាក់ដឹកនាំអាច៖
- បង្កើតភាពជាដៃគូដ៏រឹងមាំ ដើម្បីជំរុញការរីកចម្រើនក្នុងឧស្សាហកម្មរបស់អ្នក។
- បង្ហាញពីផលិតផល ឬសេវាកម្មរបស់អ្នក និងទាក់ទាញអតិថិជនថ្មី។
- ចូលរួមក្នុងការពិភាក្សាស៊ីជម្រៅ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ ប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ វេលាម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៥:០០ ល្ងាច នៅសណ្ឋាគារ SUN & MOON, Riverside Hotel។
ចុះឈ្មោះចូលរួមឥឡូវនេះ! 📞 +855 96 999 25 48
កុំឱ្យខកខានឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! ចូលរួម ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ និងបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយដៃគូអាជីវកម្មថ្មីៗរបស់លោកអ្នក។ ចូលរួម ដើម្បីក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ធំមួយ។







