លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្រាប់ឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅក្នុងឱកាសដ៏រីករាយនេះ លោកស្រី ដាំ ដារីនី តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់នេះដោយផ្ទាល់ ពីលោក អាន់វ៉ា អ៊ីប្រាហ៊ីមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សូមជម្រាបជូនថា ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕





