ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អមដំណើរដោយ លោក ពេជ្រ ចិត្រា ស្ថាបនិកកោះស្លាកែត ស្ទូឌីយោ បានដឹកនាំក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ចេញទៅបំពេញបេសកកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

បេសកកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់សមាគម អ.ម.ត ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពអាហារូបករណ៍ អ.ម.ត ជូននិស្សិតខ្មែរ ជាមួយស្ថាប័ន និងគ្រឹះស្ថានសិក្សា នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរអញ្ជើញទៅដល់ប្រទេសចិន ក្រុមការងារបានទទួលទានអាហារសាមគ្គីជាមួយគណៈប្រតិភូ និងប្អូនៗនិស្សិតកំពុងសិក្សានៅទីក្រុងគុនមីន។
ចំណែកឯនៅថ្ងៃទី២៧ ខែតុលា ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ក៏បានដឹកនាំគណៈប្រតិភូក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ចូលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយលោក Liu Gang អនុប្រធានការិយាល័យអប់រំខេត្ត Yunnang នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕









