អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបង្ហាញលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៩ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១០។
ដោយនៅក្នុងរបៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រម។ សម្រាប់សម័យប្រជុំលើកទី៣៩ នេះ អង្គប្រជុំបានសម្រេចយល់ព្រម លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រមចំនួន ២២រូប ដោយបានសម្រេចដាក់វិន័យ៖
១-ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
ការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួន ៣ រូប -ការស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន មានចំនួន ៩ រូប, ការផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ក្នុងរយៈពេល ២ឆ្នាំ មានចំនួន ១ រូប
២-ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
ការផ្លាស់ដោយបង្ខំ មានចំនួន ៣ រូប ,ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមមានចំនួន ១ រូប ការបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ មានចំនួន ៥ រូប។
របៀបវារៈទី២៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ពាក់ព័ន្ធករណីព្រះរាជអាជ្ញា។ អង្គប្រជុំនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចយល់ព្រម លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលពាក់ព័ន្ធនឹងព្រះរាជអាជ្ញារង ចំនួន ៣រូប ដោយបានសម្រេចដាក់វិន័យ៖
១-ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
ការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួន ១ រូប, ការផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិក្នុងរយៈពេល២ឆ្នាំ មានចំនួន១រូប។
២-ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែម និងបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ មានចំនួន ១ រូប។
ជាមួយគ្នានេះ ក្នុងចន្លោះសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ និងលើកទី៣៩, ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុម ព្យួរពីការងារមិនឱ្យមានបៀវត្សក្នុងរយៈពេល ១ឆ្នាំ ផងដែរ។ ប្រឹក្សានៃអង្គចៅក្រម ទាក់ទងនឹងវិន័យការងាររបស់ព្រះរាជអាជ្ញាចំនួន ២រូប ដោយក្នុងនោះបានសម្រេចដាក់ វិន័យព្រះរាជអាជ្ញា ១រូប ដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ។




