តម្លៃមាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានធ្លាក់ថ្លៃបន្ដិចវិញហើយបើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៤៩២ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៨៧ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង៩:០០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា។
ដោយឡែកតម្លៃមាសកាលពីថ្ងៃទី២២ ខែវិច្ឆិកា មានតម្លៃ ៤៩៣ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៨៨ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសចុះ១ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា ទីផ្សារតម្លៃមាសមានការប្រែប្រួលឡើងចុះទៅតាមហាងឆេងអន្ដរជាតិ។
ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕





