ក្រសួងកសិកម្ម រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ​២០២៥ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូអិលធីឌី នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសហការជាមួយ​រោងចក្រផលិតសំបកកង់ឡានខ្មែរម៉ាក Sailun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥នេះ រៀបចំ​ឡើង​ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងអំពីការងារចៀរជ័រកៅស៊ូ ដល់សាធារណជនទូទៅឱ្យកាន់តែផុសផុលឡើង និងទាក់ទាញកម្លាំងពលកម្មជាពិសេសពលករចំណាកស្រុក ឱ្យមកចូលរួមបំពេញការងារចៀរជ័រកៅស៊ូ​ឱ្យបាន​កាន់តែច្រើនឡើង នៅតាមបណ្តាចម្ការកៅស៊ូកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសារ ព្រមទាំងពង្រឹង សាមគ្គីភាព​ផ្ទៃក្នុងសហគមន៍កៅស៊ូ។

កម្មវិធីប្រឡងនេះ មានបេក្ខជនជាកម្មករចៀរជ័រចំនួន៨៣នាក់ តំណាងឱ្យចំនួន៤៣ក្រុមហ៊ុន ដែលមកពីខេត្ត​ចំនួន១០រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និងប៉ៃលិន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនកៅស៊ូ រៀបចំកម្មវិធីប្រឡង​ប្រជែង​ចៀរជ័រ ដើម្បីស្វែងរកអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង និងផ្តល់ជារង្វាន់លើកទឹកចិត្ត សម្រាប់ឆ្នាំ២០២៥នេះ។

សូមជម្រាបថា រោងចក្រសំបកកង់ឡានខ្មែរ ត្រូវបានបាត់បង់ជាង ៧០ឆ្នាំ រាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ប៉ុន្តែជំនួសមកវិញនូវវត្តមានសំបកកង់ខ្មែរម៉ាក Sailun ដើម្បីជួយកសិករខ្មែរ។ រោងចក្រផលិតសំបកកង់ឡាន គឺបានបាត់វត្តមានជាង ៧០ឆ្នាំកន្លងកន្លងទៅ ហើយមកទល់ពេលនេះ មិនទាន់មានវត្តមានរោងចក្រផលិត​សំបក​កង់ឡានកែច្នៃណាមួយក្រៅពី Sailun ដែលមានសិទ្ធិចែកចាយក្នុងស្រុកនៅឡើយទេ ហើយដែលបានស្រូបទាញ​ជ័រកៅស៊ូទៅ​ផលិតជា​សំបកកង់ឡាន ដើម្បីប្រើប្រាស់ក្នុងស្រុកនោះទេ។

កន្លងមកយើងតែងតែពឹងផ្អែកលើទីផ្សារនាំចេញ តម្លៃថ្លៃរឺក៏ថោកអាស្រ័យនៅលើ​ប្រទេសដែលគេបញ្ជាទិញពីកម្ពុជា ប៉ុន្តែក្នុងអំឡុងឆ្នាំ២០២១ មកទល់បច្ចុប្បន្ន ដោយសារតែវត្តមានសំបកកង់ឡាន Sailun ដែលវិនិយោគអស់​ប្រមាណជាជាង ១ពាន់លានដុល្លារ បានស្រូបទាញជ័រកៅស៊ូដែលជាដំណាំ​កសិផលជាតិឆ្នាំ២០២៤ ខ្ទង់ជាង ៥ មុឺនតោននិង ឆ្នាំ២០២៥ នេះគុណនឹងពីរ ប្រមាណជាង ១០មុឺនតោន ដើម្បីយកទៅផលិតជាសំបកកង់ឡាន​ដែលកំពុងចែកចាយក្នុងស្រុករហូតដល់ជាប់ចំណាត់ថ្នាក់លេខ ១ និងនាំចេញរាប់រយកុងតឺន័រ ដែលក្នុងមួយថ្ងៃជា​មធ្យមយ៉ាងហោចណាស់ក៏ ១០០ ទៅ ១៥០កុងតឺន័រ ហើយថ្ងៃខ្លះហក់ទៅដល់ ២០០កុងតឺន័រជាងក្នុងមួយថ្ងៃ។

កត្តាទាំងអស់នេះហើយ ដែលអាចនិយាយបានថាកន្លែងណាមានវត្តមានរឺក៏សកម្មភាព​លើកស្ទួយអំពីការ​ផ្សព្វផ្សាយ​អំពីជ័រកៅស៊ូខ្មែរយើងតែងកត់សម្គាល់ឃើញថា មានវត្តមានសំបកកង់ឡានក្នុងស្រុកម៉ាក Sailun ចូលរួមលើកកម្ពស់និងប្រើប្រាស់ជ័រកៅស៊ូមុនគេបង្អស់នៅកម្ពុជា។ ដូច្នេះវត្តមានរបស់រោងចក្រ Sailun គឺចូលរួម​ចំណែកយ៉ាងសស្រាក់សស្រាំជាមួយនឹងបងប្អូនខ្មែរទូទាំងប្រទេស។

មុននឹងប្រើប្រាស់សំបកកង់ឡានសូមសម្គាល់នូវម៉ាកសញ្ញា Sailun រឺក៏រោងចក្រ Sailun នៅខេត្តស្វាយរៀងដែល​មាន​វាយតែម Sailun រឺ Cart Tire រឺស្លាកសញ្ញាលើជញ្ជាំងគឺ Sailun made in Cambodia។ ក្នុងនោះផងដែរ Sailun ក៏បានចូលរួមពិព័រណ៍ខួប ១០០ឆ្នាំចំការកៅស៊ូ ដែលមានអាយុកាលយូរជាងគេប្រចាំឆ្នាំកាលពីឆ្នាំ២០២៤ និងមានវត្តមានសារជាថ្មីនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៥នេះ Sailun បានចូលរួមកម្មវិធី “ប្រលង​ច្រៀរជ័រ​ឆ្នាំ២០២៥” ថ្នាក់ជាតិឆ្នាំទី២ ក្រោមការរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ៕