ភាគីទាំងបី រួមមាន៖ ចិន កម្ពុជា និងថៃ បានបង្ហាញការគាំទ្រដល់ការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន និងស្របតាមរដ្ឋធម្មនុញ្ញអង្គការសហ ប្រជាជាតិ ដើម្បីជួយកាត់បន្ថយកំដៅជម្លោះព្រំដែនកម្ពុជា-ថៃ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាពឡើងវិញ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេស បានធ្វើឡើងតក្រោមវត្តមានលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ,ព្រមទាំងរដ្ឋមន្រ្តីការបរទេសថៃ។
កិច្ចប្រជុំបានបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានា នូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ភាគីចិនបានសម្តែងការគាំទ្រចំពោះការប្តេជ្ញា ចិត្តរបស់កម្ពុជា និងថៃថានឹងខិតខំប្រឹងប្រែងជាអតិបរិមា ក្នុងគោលដៅធានាបទឈប់បាញឱ្យបានគ្រប់ ជ្រុងជ្រោយ និងខ្ជាប់ខ្ជួន សំដៅឈានទៅសន្តិភាពចីរកាល។

ជាមូយគ្នានេះ ភាគីទាំងបី បានគាំទ្រដល់ការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍ រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើក ទូទៅលើកទី៣។ កិច្ចប្រជុំបានសង្កត់ធ្ងន់ដល់កិច្ចខិតខអ្នកម ប្រែងដើម្បីជួយសម្រួលដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការស្តារជីវភាពរស់នៅ នៅតាម តំបន់ព្រំដែនដែលរងផលប៉ះពាល់។ ក្នុងន័យនេះ ភាគីចិនបានបង្ហាញពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយ ចាំបាច់ដល់កម្ពុជា និងថៃ ក្នុងការជំរុញការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារចម្រុះសម្របសម្រួល (JCTF) F) ការដោះមីន, ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីធានាដល់ដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ជាថ្មីម្តងទៀត ភាគីទាំងបី ក៏បានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី នឹងធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍៕ អត្ថបទ៖ហ្សាលីន

