ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង៦៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ពេញមួយឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៦៥,២៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍សរុបការងារឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចូលក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ ៣៣,៩៦ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទឺកប្រាក់ ២៨,៧០ពាន់លានដុល្លារ ខណៈដែលការនាំចេញមានទឹកប្រាក់ ៣១,២៨ពាន់លានដុល្លារ កើនឡើង១៧% បើធៀបនឹងឆ្នាំ២០២៤ដែលមានទឹកប្រាក់ ២៦,៧៥ពាន់លានដុល្លារ។

បើតាមរបាយការណ៍ខាងលើ ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា នៅក្នុងឆ្នាំ២០២៥​ រួមមាន ប្រទេសចិនជាប្រទេសឈានមុខគេ សម្រេចបានទឹកប្រាក់ប្រមាណ ១៩,៧៣ពាន់លានដុល្លារ, អាស៊ាន​សម្រេចបាន១៦,៣៧ពាន់លានដុល្លារ, សហរដ្ឋអាមេរិក​មានប្រមាណ១៣,១៥ពាន់លានដុល្លារ, សហភាពអឺរ៉ុប មាន ៥,៨៧ពាន់លានដុល្លារ, ជប៉ុន ២,៥៣ពាន់លានដុល្លារ, កាណាដា ១,៣៣ពាន់លានដុល្លារ, ចក្រភពអង់គ្លេស ១,០៧ពាន់លានដុល្លារ, កូរ៉េ ៩២៣, ០៥លានដុល្លារ, អូស្រ្តាលី ៦២៤, ៨៧លានដុល្លារ, ឥណ្ឌា ៤១០, ៦៩លានដុល្លារ, អេមីរ់ាតអារ៉ាប់រួម ៩៨,៧៦លានដុល្លារ និងប្រទេសដទៃទៀតមានប្រមាណ ៣,១២ពាន់លានដុល្លារ។

សូមបញ្ជាក់ថា មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប អង្ករ សំបកកង់រថយន្ត គ្រាប់ស្វាយចន្ទី គ្រឿងអេឡិចត្រូនិក និងភាគបំណែក ដំឡូងមី កង់ ខ្សែរភ្លើង និងបង្គុំខ្សែរភ្លើង៕