ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង ឥន្ធនៈថ្មីបណ្តោះអាសន្ន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង​រ៉ែ និង​ថាមពល ចេញ​សេចក្តី​ជូន​ដំណឹង​ស្ដី​ពី​ការ​ផ្អាក​ទទួល​ពាក្យ​ស្នើ​សុំ​បង្កើត​ស្ថានីយ​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​ថ្មី ចាប់ពីថ្ងៃទី​១ ខែមីនា ឆ្នាំ២០២៦ រហូតដល់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល នឹងផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មីជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ក្នុងការ អនុញ្ញាតឱ្យបង្កើតស្ថានីយថ្មីផងដែរ។

ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ថា ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា៕