បង់តិចជាងមុន ហើយទិញភ្លាមបានចូលរស់នៅភ្លាម! ដោយបង់ត្រឹមតែ 1168$ តែប៉ុណ្ណោះសម្រាប់វីឡា​ដ៏ប្រណិតនៅក្នុង បុរី វិមានសំណាង

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ បុរី វិមានសំណាង នឹងធ្វើការផ្តល់ជូននូវប្រម៉ូសិនដ៏ពិសេស ដោយបានផ្តល់ជូននូវគោលការណ៍បង់ប្រាក់ដ៏ពិសេស ដែលតម្រូវឲ្យអតិថិជនបង់ត្រឹមតែ 1168$ តែប៉ុណ្ណោះ​សម្រាប់វីឡាព្រីនដ៏ប្រណិតនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាងនេះទៅទៀត អតិថិជននឹងទទួលបាន 𝐕𝐨𝐮𝐜𝐡𝐞𝐫 ដែលមានទឹកប្រាក់ 𝟓𝟎𝟎𝟎$ ត្រលប់ទៅវិញ ដោយគ្រាន់តែ​អតិថិជនមកទស្សនាវីឡាប្រណិតក្នុង បុរី វិមានសំណាង។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង​ការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅ​ប្រចាំថ្ងៃ៕