ក្រសួងសុខាភិបាល និង​JICA ពិភាក្សាលើវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយនឹងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សាទៅលើវឌ្ឍនភាពគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកម្ពុជា ក្រោមក្របខណ្ឌហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ដឹកនាំដោយ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជានាយកគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់  នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

គោលបំណងនៃកិច្ចជំនួបនោះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃសំណើដេញថ្លៃកម្រឹតបច្ចេកទេសរបស់ក្រុមហ៊ុននានាពីប្រទេសជប៉ុន និងទីប្រឹក្សាជំនាញសម្រាប់ធ្វើការឌីហ្សាញ រចនាប្លង់ និងមើលការខុសត្រូវសំណង់ មន្ទីរពេទ្យខេត្តសៀមរាប និងកំពង់ចាម ។ 

ក្នុងឱកាសនោះ លោក កុយ វ៉ាន់នី បានថ្លែងអំណរគុណដល់ JICA ដែលតែងតែផ្តល់ភាពសហការណ៍ដ៏ជិតស្និទ្ធិ ក្នុងវិស័យសុខាភិបាល ក៏ដូចជាការគាំទ្រក្នងការបង្កើតមន្ទីរពេទ្យតំបន់ក្នុងខេត្តសៀមរាប និងកំពង់ចាម ឱ្យទៅជាមន្ទីរពេទ្យថ្នាក់តំបន់ប្រកបដោយស្តង់ដារខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកម្ពុជា ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកម្ពុជា ដោយគម្រោងនេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានការសហការពីដៃគូរអភិវឌ្ឍន៍ប្រទេសជប៉ុន ដើម្បីជួយក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាព ព្យាបាលនិងការថែទាំជំងឺ នៅកម្រិតមន្ទីរពេទ្យតំបន់ដែលត្រូវជួយគាំទ្រមន្ទីរពេទ្យខេត្ត ជាមួយសមត្ថភាព និងមានកម្រិតស្តង់ដារខ្ពស់ ប្រហាក់ប្រហែលមន្ទីរពេទ្យកម្រិតថ្នាក់ជាតិ៕