ក្រុមហ៊ុនជប៉ុន១៧០ ចូលរួមសិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន,ឯកអគ្គរាជទូត សង្ឃឹមថាជាឱកាសសម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលានោះ ឯកឧត្តមឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការរំពឹងទុកថា សិក្ខាសាលានេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បីពិចារណាលើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ៕