លោក ហែម វណ្ណឌី៖ មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើនជាលំដាប់ ដោយមានរោងចក្រធុនធំជាង៣ពាន់ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានបានឱ្យដឹងថា មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើនជាលំដាប់ ដោយគិតក្នុងឆ្នាំ២០២៥​មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងបិទសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហែម វណ្ណឌី ក៏បានលើកឡើងពីមូលដ្ឋានឧស្សាហកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងបន្តរីកចម្រើនជាលំដាប់។ ក្នុងនោះ មានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។

សម្រាប់ឆ្នាំ២០២៦ លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។

បើតាម លោក ហែម វណ្ណឌី ធ្លាប់បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ៕