នាថ្ងៃទី 09 ខែ មីនា ឆ្នាំ 2026 កន្លងទៅថ្មីៗនេះ ធ្យូបកាហ្វេ បានបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការ នៅសាខាដ៏ថ្មីស្រឡាងរបស់ខ្លួន គឺ សាខា ធ្យូបកាហ្វេ 371។

ក្នុងថ្ងៃបើកសម្ពោធនេះ មានការចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ ដែលបានអញ្ជើញមកគាំទ្រ និងរីករាយជាមួយរសជាតិភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងសម្បូរបែប ដែលនេះសបញ្ជាក់ពីភាពជឿជាក់ និងការគាំទ្រយ៉ាងខ្លាំងក្លា ទៅដល់ម៉ាកយីហោខ្មែរមួយនេះ។


តើអ្វីដែលធ្វើឱ្យ ធ្យូបកាហ្វេ 371 កាន់តែពិសេស?
- ការរចនាបែបទំនើប និងស្រស់ស្រាយ៖ ហាងត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយប្រើប្រាស់ផ្ទាំងបង្អួចកញ្ចក់ធំៗ ដើម្បីស្រូបយកពន្លឺធម្មជាតិ ជួយឱ្យបរិយាកាសក្នុងហាងកាន់តែស្រឡះ និងស្រស់ស្រាយ។
- ទីធ្លាធំទូលាយ និងផាសុកភាព៖ មានកន្លែងអង្គុយច្រើន ដែលត្រូវបានរៀបចំឡើងយ៉ាងស័ក្តិសម សម្រាប់ការជួបជុំពិភាក្សាការងារ ការសិក្សាជាក្រុមរបស់សិស្ស-និស្សិត ឬការសម្រាកលំហែកាយ។
- ទីតាំងយុទ្ធសាស្ត្រ និងភាពងាយស្រួល៖ ស្ថិតចំទីតាំងយុទ្ធសាស្ត្រ ដែលប្រជុំទៅដោយអាជីវកម្ម សាលារៀន និងលំនៅឋាន ក្នុងតំបន់ 371 ជាមួយចំណតយានយន្តធំទូលាយ ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជនទាំងអស់។

លើសពីនេះទៅទៀត អតិថិជនមានជម្រើសកាន់តែច្រើនក្នុងការកុម្ម៉ង់ភេសជ្ជៈពី ធ្យូបកាហ្វេ ដោយលោកអ្នកអាចធ្វើការកុម្ម៉ង់ផ្ទាល់នៅក្នុងហាង កុម្ម៉ង់តាមរយៈដៃគូដឹកជញ្ជូនដូចជា foodpanda, GrabFood និង WOWNOW ឬកុម្ម៉ង់តាមរយៈកម្មវិធីទូរសព្ទដៃ ធ្យូបកាហ្វេ ក៏បាន។
សូមអញ្ជើញមកទទួលយកបទពិសោធន៍ដ៏ស្រស់ស្រាយ ប្រកបដោយផាសុកភាព ជាមួយនឹងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់នៅ ធ្យូបកាហ្វេ 371 ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 360 ផ្លូវលេខ 371 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែម៖
⏲️ ម៉ោងបម្រើសេវាកម្ម៖ 6:30 ព្រឹក ដល់ 8:00 យប់
📞 លេខទូរសព្ទ៖ 096 476 0808
📌 ទីតាំង៖ https://maps.app.goo.gl/rFnMkFGrKVxjM88n9






