ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រើប្រាស់មធ្យោបាយជិះកង់ល្បាត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា និងសម្រាកលំហែកាយក្នុងខេត្តកែប ខណៈពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកាលទេសណាក៏ដោយ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានណែនាំដល់លោកស្នងការរងទទួលបន្ទុកការងារនគរបាលទេសចរណ៍ ឱ្យបន្តពង្រឹងការដឹកនាំកម្លាំងចល័តល្បាតនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕






