រដ្ឋមន្ត្រីក្រសួងរ៉ែ៖ កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញតម្រូវការខ្វះខាត

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមអាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រហែល១ភាគ៣ នៃស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងចំណោមស្ថានីយប្រេងចំនួន ៦.៣០០ ទីតាំងដែលមានប្រជាជនជិត ១៨លាននាក់ប្រើប្រាស់ បានបិទទ្វារចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយអាជ្ញាធរកំពុងស៊ើបអង្កេតថា តើអាជីវករកំពុងស្តុកទុកស្តុក មុនពេលតម្លៃហក់ឡើងបន្ថែមទៀតដែរ ឬយ៉ាងណាលើករណីបិទទ្វានេះ។

ឯកឧត្តម បានបន្តថា ការនាំចូលប្រេងរបស់កម្ពុជា កើតមានឡើងស្របពេលដែលវៀតណាម និងចិន បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ រហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។ ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដោយសារតែការរឹតត្បិតការនាំចេញពីនៅកន្លែងផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និ​ង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន។ បន្ថែមពីនោះទៀត បញ្ហាស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន គឺអាចប្រៀបធៀបទៅនឹងកម្រិតជាប្រវត្តិសាស្ត្រ។

គួរជម្រាបថា ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតពីប្រទេសទាំងពីរ មកកាន់កម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃដំបូងនៃខែមីនានេះ គឺខ្ពស់ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕