រដ្ឋបាលខេត្តសៀមរាប ត្រៀមរថយន្តចំនួន១១៥គ្រឿង ដឹកជញ្ជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូល​ឆ្នាំខ្មែរខាងមុខ​

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តសៀមរាបបានជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្តក្រុង(City Bus)ក្នុងឱកាសពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីជូនដំណឹងថ្ងៃទី១៩ ខែមីនា ២០២៦ រដ្ឋបាលខេត្តបានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់​ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូច​ខាងក្រោម៖

១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូត៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។

២. ចេញដំណើរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖

– ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចេញដំណើររៀងរាល់ម៉ោង០៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទី

– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕