ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត និងអង្គការអន្តរជាតិធំៗ ចុះពិនិត្យស្ថានភាពរស់នៅពលរដ្ឋភៀសសឹកនៅឃុំថ្មដា

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រជាពលរដ្ឋភៀសសឹកទាំងនេះ បានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ នាពេលកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕