កម្ពុជា-កាណាដា គ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នៅឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កាណាដា គ្រោងនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៦នេះ សំដៅឈានទៅជំរុញការពាណិជ្ជកម្មនិងការអភិវឌ្ឍទេ្វភាគី​ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា ជាមួយ លោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា កាលពីចុងសប្តាហ៍។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–កាណាដា (ACFTA) ដែលភាគីទាំងពីររំពឹងថា គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ នេះ។

តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីលទ្ធផលរំពឹងទុកនៃសន្និសីទរដ្ឋមន្ត្រីលើកទី១៤ (MC14) ជាពិសេសលើប្រធានបទពាក់ព័ន្ធនឹងពាណិជ្ជកម្មអេឡិចត្រូនិក, កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក, ពាណិជ្ជកម្មនិងការអភិវឌ្ឍ ជាដើម។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ចធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥%ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន