ក្រុមការងារក្រសួងរៀបចំដែនដី បាននិងកំពុងបន្តសម្របសម្រួលជាមួយអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា Jasmine

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី២ហើយ ដែលក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្តសម្របសម្រួលជាមួយពុកម៉ែ បងប្អូន ជាអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា ចាស៊្មីន Jasmine ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការដោះដូរទីតាំង និងបំពេញពាក្យស្នើសុំបណ្ណកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ឡេង ណាវ៉ាត្រា (Jasmine) ខេត្តកំពង់ស្ពឺ ឲ្យបានជ្រាបថានេះជាថ្ងៃទី២ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៣ថ្ងៃបន្ថែមទៀត។

ទីតាំង៖ https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic

ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។

២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ដើម)។

៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។