សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោក U Aung Lin Dwe ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
យោងតាមសារលិខិត ដែលផ្សាយចេញនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរជូនដល់លោក U Aung Lin Dwe ម ក្នុងឱកាសដែលលោក ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ និងលើកកម្ពស់បន្ថែមនូវវិបុលភាពរបស់ ប្រជាជនមីយ៉ាន់ម៉ា។

សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ដែលមានឫសគល់ នៅក្នុងតម្លៃវប្បធម៌ និងសាសនារួមគ្នា ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ ដែលផ្តល់ឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
ជាថ្មីម្តងទៀត សម្តេចជោ ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការសភា ដែលនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើង សម្រាប់គុណ ប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងអាចរហូតដល់ ពិភពលោក៕ អត្ថបទ៖ហ្សាលីន


