នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ កម្មវិធីប្រចាំថ្ងៃ និងកម្មវិធីទស្សនីយភាពព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩-២៥៧០ គ.ស ២០២៦ មានដូចខាងក្រោម៖

១.ម៉ោង ៤:០០រសៀល ដល់ ៥:៣០នាទីល្ងាច៖ ជួបជុំល្បែងប្រជាប្រិយជុំវិញវត្តភ្នំ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
២.ម៉ោង ៦:០០ល្ងាច ដល់ ៧:៣០នាទីយប់៖ ក្បួនដង្ហែ “នគសង្ក្រាន្ត” នៅផ្លូវថ្មើរជើងចតុមុខ (Walk Street)។
៣.ម៉ោង ៦:៣០ល្ងាច ដល់ ៩:៣០នាទីយប់៖ ការសម្តែងសិល្បៈសហសម័យ នៅភូមិវប្បធម៌ (ទីតាំងឆាកធំ)។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយនូវទស្សនីយភាពព្រឹត្តិការណ៍នគរសង្ក្រាន្តឱ្យបានច្រើនកុះករ និងពោរពេញដោយស្នាមញញឹម។
សូមជម្រាបថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បានរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ៕




