កម្ពុជា និងសិង្ហបុរី បានសហការរួមគ្នាក្នុងការពង្រឹងវិស័យថាមពល ប្រេង និងឧស្ម័ន ហើយកម្ពុជានឹងបន្តជំរុញនិងគាំទ្រភាពជាដៃគូរនេះ ឱ្យកាន់តែប្រសើរ។

តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងភាពជាដៃគូយ៉ាងល្អនេះ ធ្វើឡើងរវាង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងរ៉ែនិងថាមពល ដែលបានឱ្យដឹងនាថ្ងៃទី២១ ខែមេសានេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជានិងសិង្ហបុរី ក៏ធ្លាប់បានឯកភាពលើ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ការតភ្ជាប់បណ្តាញថាមពល ហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ជាដើម។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្ដោតលើការដោះដូរប្រេងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងការផ្លាស់ប្តូរបច្ចេកវិទ្យា និងការវិនិយោគលើថាមពលស្អាតផងដែរ។


