CTB ប្រកាសដាក់ឱ្យដំណើរការកម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា(CTB) បានលើកឡើងថា កម្ពុជា ជាគោលដៅបន្ទាប់សម្រាប់ការថតភាពយន្តរបស់អ្នក ខណៈ CTB ក៏បានប្រកាសដាក់ឱ្យដំណើរការនូវ កម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីស្វែងរកទីតាំងថត» ដែលជាគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រមួយ រៀបចំឡើងដើម្បីគាំទ្រដល់ផលិតកម្មកម្រិតសកល រួមមាន៖ ភាពយន្ត កម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្ម ដោយជួយសម្រួលដល់ក្រុមការងារផលិតកម្ម ក្នុងការចុះមកពិសោធ និងស្វែងយល់ផ្ទាល់ពីសក្ដានុពលនៃទីតាំងថតភាពយន្តនៅក្នុងប្រទេសកម្ពុជា។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ CTB នឹងផ្តល់ការគាំទ្រដល់ផលិតករភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង និងអ្នកគ្រប់គ្រងទីតាំងថតសម្រាប់ការចំណាយលើការស្នាក់នៅ និងធ្វើដំណើរក្នុងស្រុករយៈពេលរហូតដល់ ៥ ថ្ងៃ ក្នុងអំឡុងពេលដំណាក់កាលស្វែងរកទីតាំងថត។ ការគាំទ្រនេះរួមមាន៖ ការស្នាក់នៅ, ការដឹកជញ្ជូនតាមផ្លូវគោក, សេវាអ្នកសម្របសម្រួល ឬមគ្គុទ្ទេសក៍, ការសុំលិខិតអនុញ្ញាតផ្សេងៗ និងថ្លៃសំបុត្រចូលទស្សនាតាមឧទ្យានជាតិ និងរមណីយដ្ឋានបេតិកភណ្ឌនានា។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីស្វែងរកទីតាំងថត និងព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យ សូមចូលទៅកាន់៖ https://shorturl.at/JtnKP។នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា(CTB)៕