ខេត្តបាត់ដំបង បានរៀបចំតាំងបង្ហាញព្រះពុទ្ធរូបនៅតាមដងផ្លូវ ដើម្បីត្រៀមរៀបចំពិធីបុណ្យវិសាខបូជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំតាំងបង្ហាញព្រះពុទ្ធរូបនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញរូបភាពព្រះពុទ្ធរូបនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា បុណ្យ​វិសាខ​បូជា ឆ្នាំ២០២៦នេះ នឹងប្រារព្ធនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ពេញបូណ៌មី។

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​ ​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩​៩។  ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​ គឺការ​ប្រសូត,​ ការ​ត្រាស់ដឹង,​ និងការចូល​និព្វាន​។