ក្រុមហ៊ុនមួយ មកពិភាក្សាពីឱកាសក្នុងការស្វែងរុករកធនធានរ៉ែ​ នៅទឹកដីភាគឦសាននៃប្រទេសកម្ពុជា​

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Rio Tinto បានមកជួបពិភាក្សាជាមួយក្រសួងរ៉ែនិងថាមពល ដើម្បីពិភាក្សាពីឱកាសក្នុងការស្វែងរុករកធនធានរ៉ែ នៅទឹកដីភាគឦសាននៃប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមាន លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយ លោកស្រី Alison Morley អគ្គនាយិកាផ្នែកស្វែងរុករករ៉ែ របស់ក្រុមហ៊ុន Rio Tinto។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបពិភាក្សាការងារខាងលើ ក្រសួងរ៉ែនិងថាមពល​និងក្រុមហ៊ុន​ Rio Tinto នឹងបន្តកិច្ចសហការល្អជាមួយគ្នា​ដើម្បីឈានសម្រេចដល់ការចុះអនុស្សារណៈយោគយល់គ្នា (MoU) ដែលផ្តោតរួមលើការអភិវឌ្ឍធនធានរ៉ែប្រកបដោយការទទួលខុសត្រូវនិងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា។

សូមជម្រាបដែរថា វិស័យរ៉ែនៅកម្ពុជាបាននឹងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ គិតមកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគសរុបក្នុង«វិស័យរ៉ែ»របស់ប្រទេសកម្ពុជា មានប្រមាណ២,៨៩០លានដុល្លារ ដោយបានបង្កើតការងារដោយផ្ទាល់ប្រមាណ១២,១៣០នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ១១,៥៤៧នាក់ ស្មើនឹង ៩៥ភាគរយ។នេះបើយោងតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ហ្សាលីន