កូនប្រុសច្បង ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ចប់ការសិក្សានៅសាលាអន្តរជាតិកាណាដា

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឈ្មោះ ស សុខាពលៈ បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់វិទ្យាល័យ ពីសាលាអន្តរជាតិកាណាដា (Canadian International School of Phnom Penh)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះរូបភាព និងសារអបអរសាទរដល់កូនប្រុស នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី៣០ ខែឧសភានេះថា៖ “អបអរសាទរកូនប្រុសច្បង ស សុខាពលៈ ក្នុងឱកាសទទួលបានសញ្ញាបត្រ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅសាលាអន្តរជាតិកាណាដា (Canadian International School of Phnom Penh)។ ប៉ាម៉ាក់ ជូនពរកូន ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងដំណើរជីវិតនិងការសិក្សារៀនសូត្រ ពិសេសនៅថ្នាក់ឧត្តមសិក្សា នាពេលខាងមុខ”។

សូមជម្រាបថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាកូនប្រុសច្បងរបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។ ឧបនាយករដ្ឋមន្ត្រី ស សុខា កើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបការជាមួយ លោកជំទាវ កែ សួនសុភី មានកូនចំនួន ៤នាក់ (ប្រុស២នាក់ និងស្រី២នាក់)៕