បុរី ប៉េង ហួត បើកសម្ពោធជាផ្លូវការគម្រោងថ្មីមួយ ក្បែរស្ពានព្រែកប្រាចាក់អង្រែក្រោមភ្ជាប់តំបន់ច្បារអំពៅ និង តំបន់ ៦០ ម៉ែត្រ

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសនៃការក្លាយជាម្ចាស់កម្មសិទ្ធិនៃលំនៅឋានក្នុងក្តីស្រមៃ បានមកដល់ហើយ!  បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំមួយក្នុងប្រទេសកម្ពុជា បានប្រកាសរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការ នូវគម្រោងថ្មីសន្លាងរបស់ខ្លួនគឺ «គម្រោង ភូមិនិម្មិត» នៅថ្ងៃសុក្រ ទី5-7 ខែមិថុនា ឆ្នាំ2026 ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមានតែនៅ «គម្រោង ភូមិនិម្មិត» នោះគឺមានស្ពានថ្មីព្រែកប្រាចាក់អង្រែក្រោម ដែលត្រូវបានតភ្ជាប់ផ្ទាល់ចូលមកក្នុងផ្លូវធំរបស់ បុរី ប៉េង ហួត ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ។

ចេញពីផ្ទះភ្លាម អាចបើកឡានឡើងស្ពានផ្ទាល់ ដើម្បីឆ្លងទៅខណ្ឌមានជ័យ និងទៅ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្នុងពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ! វត្តមានស្ពានថ្មីនេះ នឹងធ្វើឱ្យតម្លៃផ្ទះ និងដីនៅក្នុងគម្រោងកើនឡើងយ៉ាងលឿនបំផុត ដែលជាឱកាសចំណេញដ៏ធំសម្រាប់អ្នកទិញក្នុងអំឡុងពេលសាងសង់នេះ។

ឱកាសពិសេសបំផុតសម្រាប់អតិថិជន ក្នុងការអញ្ជើញមកកក់ ទិញ និងជ្រើសរើសទីតាំងវីឡាល្អៗ គឺកម្មវិធី Grand Opening ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 05-07 ខែមិថុនា ឆ្នាំ 2026 ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 6:00 ល្ងាច នៅក្នុងទីតាំងមុខគម្រោង ភូមិនិម្មិត ផ្ទាល់តែម្ដង។ ទីតាំង https://maps.app.goo.gl/7Mga2mH6cVXYxkdb9

ក្នុងកម្មវិធី Grand Opening នេះអតិថិជន នឹងទទួលបាន ឱកាសចំណេញជាច្រើនដូចជា៖
– បញ្ចុះតម្លៃរហូត 8%
– បញ្ចុះតម្លៃ Extra បន្ថែមរហូតដល់ 2 ម៉ឺនដុល្លារ
– ឱកាសកោសកាតបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត
– គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ 016 59 6789 ឬតាមដានព័ត៌មានថ្មីៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី ប៉េង ហួត។