UN គាំទ្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS)

សង្គម​ និង​សេដ្ឋកិច្ច

អ្នកសម្របសម្រួលអង្កការសហប្រជាតិជាតិ(UN) ប្រចាំនៅកម្ពុជាបានគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង សម្តេចរដ្ឋសភាធិបតីឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ ពិសិដ្ឋ នាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឲ្យនៅក្នុងជំនួបលោកស្រី Vladanka Andreevaបានប្តេជ្ញាជួយកម្ពុជានិងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោល ដៅប្រកបដោយចីរភាព ក៏ដូចជាជួយជ្រំជ្រែងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលបានដាក់ចេញ។

លោកស្រីបានបញ្ជាក់ថា៖”សូមអបអរសាទ និងគាំទ្រចំពោះកម្ពុជាដែលបានប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ដែលជាគោលការណ៍ស្តារស ម្រេចបានសន្តិភាព និងសន្តិសុខសកល”។

លោកស្រីបន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសជិតខាងគឺមានតែមានការរក្សាសុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍនិងជាប្រយោជន៍ដល់ ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកស្រីក៏បានគាំទ្រចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS) ក្នុងការដោះ ស្រាយបញ្ហាជាមួយថៃដោយផ្អែកលើគោលការណ៍ច្បាប់និងដោយ សន្តិវិធី ដើម្បីយ៉ាងណាមានការទទួលយកបានពីគ្រប់ភាគីមានភាពយូរអង្វែង។

ជាការឆ្លើយតប លោក កែវ ពិសិដ្ឋបានបញ្ជាក់ថា៖”យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ភាគី​ទាំង​សង​ខាង​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​នូវ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ​នៃ​អង្គការ​សហប្រជាជាតិ”។​ ការ​ជ្រើស​រើស​យក​យន្ត​ការ​នៃ​ការ​ដោះ ស្រា យ​បញ្ហា​តាម​អង្គការ​សហប្រជាជាតិ​ព្រោះ​កម្ពុជា​ មាន​ជំនឿ​លើ​អង្គការ​នេះ​ធា នា​នូវ​យុត្តិធម៌ និង​ស្ថិរភាព​ពិភព​លោក​។

គួរឱ្យដឹងថា ក្នុង​ជំនួប​នោះ​ផង​ដែរ​​​​ប្រធាន​រដ្ឋ​សភា​ ​សម្ដេច​សភា​ធិបតី ឃួន សុដារី ក៏បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពហុ ភាគី​និយម និង​ច្បាប់​អន្តរជាតិ ដែល​ហេតុ​នេះ​ហើយ​ទើប​សភា​កម្ពុជា​បាន​អនុម័ត​អនុម័តយល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិសមុទ្រ​កាល​ពី​ខែ​មករា​ និង​សម្រេច​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដែល​មាន​ក្នុង​ច្បាប់​នេះ​នៅ​ខែ​មិថុនា​នេះ​ផង​ដែរ​។

សូមជម្រាបថា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ ពី​ការ​ចាប់​ផ្ដើម​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ថៃ​ បន្ទាប់​ពី​ថៃ​បាន​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ពី​ MOU ឆ្នាំ​២០០១ កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​៕