ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់កំណត់ថ្ងៃឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង បញ្ឈប់ការផ្តល់រង្វាន់លើផលិតផលរបស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងបានណែនាំឱ្យបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ឬប្តូរជារង្វាន់តាមរយៈក្រវិល កំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗដែលភ្ជាប់ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ឃ្យូអកូដ (QR CODE) និងកម្មវិធីឌីជីថលផ្សេងៗជាដើមត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ក្រសួងសេដ្ឋកិច្ច ក៏បានណែនាំមិនអនុញ្ញាតឱ្យមានការចែកចាយឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃផងដែរ ហើយគ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិត ផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀតចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ៕