គណៈកម្មការពិធីការ បើកវគ្គបណ្តុះបណ្ដាលមន្ត្រីទំនាក់ទំនងជិត៤០០នាក់ ត្រៀមបំរើការក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៊ាត សីលា ប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងលោក អ៊ុក សារុន ប្រធានក្រុមការងារមន្រ្តីទំនាក់ទំនង និងមន្រ្តីសន្តិសុខ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកបទ.សអ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលសម្រាប់មន្ត្រីទំនាក់ទំនង (LO) ចំនួន៣៤១នាក់ ដើម្បីត្រៀមបំរើការក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ គណៈអធិបតីបានជំរុញមន្ត្រីទំនាក់ទំនងទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាល ហើយបានបញ្ជាក់ថា ការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់ក្នុងការធានាការរៀបចំកិច្ចប្រជុំកំពូលនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

គណៈអធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា ការអនុវត្តរួមគ្នានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិត្យានុភាព និងភាពលេចធ្លោរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕