ជី វិរៈ ប៊ុនថាំ កសិកម្ម នាំយកបច្ចេកវិទ្យាជប៉ុន ដើម្បីលើកកម្ពស់គុណភាពកសិកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ជី វិរៈ ប៊ុនថាំ កសិកម្ម បន្តបេសកកម្មក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការផលិត និងផ្គត់ផ្គង់ជីដែល​មានគុណភាពខ្ពស់ ដោយនាំយក បច្ចេកវិទ្យាពីប្រទេសជប៉ុន មកអភិវឌ្ឍផលិតផល ដើម្បីជួយបង្កើនទិន្នផលដំណាំ លើកកម្ពស់គុណភាពកសិផល និងរួមចំណែកកសាងវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផល ជី វិរៈ ប៊ុនថាំ កសិកម្ម ត្រូវបានផលិតនៅ រោងចក្រ វិរៈ ប៊ុនថាំ ដោយអនុវត្តតាមស្តង់ដារផលិតកម្ម និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាគុណភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។ ជីមាន សារធាតុចិញ្ចឹម​សំខាន់ៗចំនួន ២២ មុខ ដែលជួយពង្រឹងប្រព័ន្ធឫស បង្កើនការលូតលាស់របស់ដំណាំ ធ្វើឱ្យស្លឹកមាន​ពណ៌បៃតងរឹងមាំ ជំរុញការចេញផ្កា និងផ្លែ ព្រមទាំងជួយបង្កើនគុណភាព និងទិន្នផលកសិកម្ម។

ជាមួយនឹងការស្រាវជ្រាវ និងអភិវឌ្ឍជាបន្តបន្ទាប់ ផលិតផលរបស់ក្រុមហ៊ុនសាកសមសម្រាប់ដំណាំជាច្រើនប្រភេទ រួមមានស្រូវ បន្លែ ដំណាំហូបផ្លែ និងដំណាំឧស្សាហកម្ម ដោយផ្តល់ជូនដំណោះស្រាយដែល​ឆ្លើយតបទៅនឹង​តម្រូវការរបស់កសិករនាពេលបច្ចុប្បន្ន។

យើងប្តេជ្ញាផលិតជីដែលមានគុណភាពខ្ពស់ ដោយរួមបញ្ចូលបច្ចេកវិទ្យាពីប្រទេសជប៉ុន និងការផលិតនៅរោងចក្រ វិរៈ ប៊ុនថាំ ដើម្បីធានាបាននូវស្តង់ដារផលិតកម្ម និងប្រសិទ្ធភាព។ យើងជឿជាក់ថា ការផ្តល់ជូនផលិតផល​ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានគុណភាព គឺជាគន្លឹះក្នុងការជួយឱ្យកសិករខ្មែរទទួលបានទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព។

ក្រៅពីការផលិតផលិតផលដែលមានគុណភាព ជី វិរៈ ប៊ុនថាំ កសិកម្ម ក៏ផ្តោតលើការផ្តល់ចំណេះដឹង បច្ចេកទេស និងការណែនាំអំពីការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីជួយឱ្យកសិករប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អបំផុត។