អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ខេត្តសៀមរាប បានចុះណែនាំក្រុមអាជីវករជួលសម្លៀកបំពាក់បែបខ្មែរបុរាណនៅតំបន់អង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីតម្រង់ទិសឱ្យប្រើប្រាស់ឈុតឆាកត្រឹមត្រូវតាមក្បួនខ្នាត និងរចនាបថខ្មែរ។

មន្ត្រីជំនាញបានរកឃើញថា បច្ចុប្បន្នមានអាជីវករប្រមាណ ៧០ភាគរយ នៅមុខប្រាសាទអង្គរវត្ត បានជួលឈុតបុរាណខុសពីទម្រង់ដើម ដោយប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ឡាវ និងចិន ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ។ អាជ្ញាធរបានណែនាំឱ្យងាកមកប្រើប្រាស់ហូល សូត្រ ឬល្បើកខ្មែរវិញ ដើម្បីលើកតម្លៃវប្បធម៌ និងស្នាដៃកូនខ្មែរ។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានដាក់វិធានការម៉ឺងម៉ាត់ ដោយចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ គឺមិនអនុញ្ញាតឱ្យភ្ញៀវទេសចរដែលស្លៀកពាក់ឈុតបុរាណច្នៃខុសទម្រង់ដើម និងគ្មានក្បួនខ្នាតខ្មែរ ចូលទស្សនាប្រាសាទអង្គរឡើយ។
ទន្ទឹមនឹងនោះ ចំពោះការប្រើប្រាស់សម្លៀកបំពាក់ដែលយកកំណាត់នាំចូលពីប្រទេសថៃ ឡាវ និងចិន គឺត្រូវតែបញ្ចប់ជាស្ថាពរនៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះហើយ៕






