ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។

រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន 2618គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។

ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព ក៏ព្រោះតែវិស្វករ GAC បានគិតគូយ៉ាងល្អិតល្អន់ ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch កាន់តែលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ។
ងាកមកផ្នែកខាងក្នុងឯណោះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច មុខងារម៉ាស្ស៉ា ខ្នើយកល់ដ៏ទន់ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្តេក ដោយស្វ័យប្រវត្តិបានដូចគ្នា។
ជាងនេះទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន 22គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ 8.88-inch អេក្រង់កម្សាន្ត 15.6-inch រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge) ។
កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។
សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។ ដោយឡែកខាងក្រោមនេះ ជាតម្លៃរបស់រថយន្តទាំងពីរ៖
- ជម្រើស Option Max មានតម្លៃ $43,000
- ជម្រើស Option Ultra មានតម្លៃ $47,000
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
- 095 999 029 (KH/EN)
- 095 777 159 (中文)
- 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial
- អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮
- 𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ
- 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 — ជាតំណាងចែកចាយផ្លូវការរថយន្ត 𝗚𝗔𝗖 នៅកម្ពុជា ក្រោមក្រុមហ៊ុន 𝗧𝗛 𝗚𝗿𝗼𝘂𝗽 ៕


















