រាជធានីភ្នំពេញ —ដើម្បីអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត KNN Group ជាមួយនិងទុនវិនិយោគសរុបចំនួន ២៨ លានដុល្លារអាមេរិក ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល JETOUR Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន KNN GROUP បានប្រកាសផ្តល់ជូនតម្លៃពិសេស លើរថយន្តប្រភេទ SUV ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងចំនួន ៣ ម៉ូឌែល ដូចជា Jetour X50, Jetour Dashing Eco និង Jetour X70e ជូនដល់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានតម្រូវការស្វែងរករថយន្តថ្មី។

Jetour X50 តម្លៃដើម 21,399 ដុល្លារ មកត្រឹមតែ 19,999$ដុល្លារ
Jetour X70Eco តម្លៃដើម 27,500$ដុល្លារ មកត្រឹមតែ 24,999$ដុល្លារ
Jetour Dashing Eco តម្លៃដើម 26,500$ ដុល្លារ មកត្រឹមតែ 23,999$ ដុល្លារ
នេះគឺជាឱកាសដ៏ពិសេសសំរាប់អ្នកដែលចាប់អារម្មណ៏មកលើរថយន្ត JETOUR បីម៉ូឌែលខាងលើ ហើយក៏ជាការអបអរសាទរដំណាក់កាលរីកចម្រើនថ្មី តាមរយៈការបង្កើតរោងចក្រដំឡើងរថយន្ត និងតម្លៃផ្តល់ជូនមុនសំរាប់រថយន្តដំឡើងនៅប្រទេសកម្ពុជា។ កម្មវិធីផ្តល់ជូនដ៏ពិសេសនេះ គឺមានកំណត់។
គួរបញ្ជាក់ផងដែរថា JETOUR គឺជាម៉ាកយីហោរថយន្តចិនឈានមុខគេ ដែលទទួលស្គាល់យ៉ាងទូលំទូលាយលើការប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារអាល្លឺម៉ង់ ទាំងផ្នែកគ្រឿងបន្លាស់ និងខ្សែសង្វាក់ផលិតកម្ម។ តាមរយៈការរួមបញ្ចូលនូវវិស្វកម្មដ៏ច្នៃប្រឌិតនេះ រថយន្ត JETOUR ត្រូវបានផលិតឡើងយ៉ាងម៉ត់ចត់លើសុវត្ថិភាព ភាពធន់ បច្ចេកវិទ្យាបញ្ជាឆ្លាតវៃ និងប្រសិទ្ធភាពបើកបរ ដើម្បីផ្តល់ជូនបទពិសោធន៍ដ៏ប្រណីត និងទំនុកចិត្តខ្ពស់បំផុតដល់អ្នកប្រើប្រាស់។
ព័ត៌មានបន្ថែម និងការបើកបរសាកល្បង
កម្មវិធីបញ្ចុះតម្លៃពិសេសនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅគ្រប់អគារតាំងបង្ហាញរថយន្តផ្លូវការ (Showroom) របស់ JETOUR Cambodia ទូទាំងប្រទេស។
លេខទូរស័ព្ទទំនាក់ទំនង / តេឡេក្រាម៖ 017 713 713
ទំព័រហ្វេសប៊ុកផ្លូវការ៖ JETOUR Cambodia




