សណ្ឋាគារ សាន់ & មូន រីវើសាយ រៀបចំវេទិកាជួបជុំបុគ្គលិកប្រចាំឆមាសទី១ ដើម្បីអបអរសមិទ្ធផល និងលើកទឹកចិត្តបុគ្គលិកឆ្នើម

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បានរៀបចំ «វេទិកាជួបជុំបុគ្គលិកប្រចាំឆមាសទី១»។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ដោះស្រាយបញ្ហាចំពោះមុខ ផ្តល់យោបល់ពិគ្រោះ ព្រមទាំងទទួលមតិកែលម្អលើការងារ និងបង្ហាញពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាននាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានសម្តែងនូវការកោតសរសើរ និងផ្តល់កិត្តិយសដល់បុគ្គលិកឆ្នើមប្រចាំឆមាស តាមរយៈការប្រគល់វិញ្ញាបនបត្រជូនប្អូនៗបុគ្គលិក ដែលបានខិតខំប្រឹងប្រែង និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងគោលដៅរួមឆ្ពោះទៅរកភាពជោគជ័យជាមួយសណ្ឋាគារ។
 
គួរបញ្ជាក់ផងដែរថា សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» គឺជាការវិនិយោគដោយកូនខ្មែរសុទ្ធសាធ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦០លានដុល្លារ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុនីវង្ស (ក្បាលថ្នល់) ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
 
សណ្ឋាគារនេះមានសាល និងទីកន្លែងជាច្រើនទម្រង់សម្រាប់ប្រារព្ធកម្មវិធីដ៏ទំនើប ទូលំទូលាយ ប្រកបដោយប្រណិតភាព ដែលរៀបចំឡើងដោយអ្នកជំនាញពិធីការច្បាស់លាស់ ដើម្បីធានាថាកម្មវិធីរបស់អតិថិជនទទួលបានភាពល្អឥតខ្ចោះ។ ជាពិសេស សាល Memory Ballroom ដែលមានទំហំបរិវេណខាងក្នុងរហូតដល់ ១.០១៣ ម៉ែត្រការ៉េ គឺស័ក្តិសមបំផុតសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងធំៗ ដោយអាចទទួលភ្ញៀវបានយ៉ាងច្រើនកុះករ។
 
សាលដ៏ធំនេះបំពាក់ដោយឆាក និងផ្ទាំង LED ធំទំនើប មានជញ្ជាំងបែងចែកលំហ និងមានឧបករណ៍លើកទំនិញ (Lift) សម្រាប់ជញ្ជូនវត្ថុធំៗ រួមទាំងរថយន្តផងដែរ។ អ្វីដែលកាន់តែពិសេសនោះ អតិថិជនអាចសន្សំសំចៃលើការចំណាយដេគ័រផ្កាបានយ៉ាងច្រើន ដោយសាររចនាប័ទ្មអាគារទាំងមូលត្រូវ បានរចនាយ៉ាងទាន់សម័យ និងថ្លៃថ្នូរ រួមជាមួយនឹងការបំពាក់បច្ចេកវិទ្យាចុងក្រោយ គ្រឿងបរិក្ខារទំនើបៗ និងប្រព័ន្ធភ្លើង LED ដ៏ឆ្លាតវៃ។
 
ដោយសារភាពបត់បែននៃទីតាំង និងសេវាកម្ម សណ្ឋាគារ «សាន់ & មូន រីវើសាយ» អាចឆ្លើយតបបានគ្រប់តម្រូវការនៃការរៀបចំកម្មវិធីគ្រប់ទម្រង់ មិនថាកម្មវិធីអាពាហ៍ពិពាហ៍បែបប្រពៃណីបុរាណ បែបសម័យទំនើប ឬបែបបស្ចឹមប្រទេស ព្រមទាំងកម្មវិធីសេដ្ឋកិច្ច និងផ្លូវការកម្រិតជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ៕