ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ឱកាសការងារជាង ៣៥ ០០០កន្លែង មកពីក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូននៅក្នុង ព្រឹត្តិការណ៍ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងការងារ បញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅ ចូលរួមឱ្យបានច្រើនកុះករ ដោយរៀបចំជីវប្រវត្តិសង្ខេប (CV) ឱ្យបានរួចរាល់ ដើម្បីមានឱកាសដាក់ពាក្យ និងចូលរួមការសម្ភាសជ្រើសរើសពលករ-បុគ្គលិកដោយផ្ទាល់នៅទីតាំងពិព័រណ៍តែម្តង៕


