WHO៖ កម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្មមេរោគកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ ដែលចេញផ្សាយជាការបន្ទាន់ បានព្រមានថា ប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ-១៩ បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។ អង្គការនេះបានសង្កត់ថា លុះត្រាតែយើងអាចបញ្ឈប់ការផ្ទុះឡើងយ៉ាងអាក្រក់បំផុត បើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា «ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក – អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគតរបស់យើង។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ – រួមគ្នាយើងអាចគ្រប់គ្រងការផ្ទុះឡើងនេះ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យខ្លាចចំពោះផលវិបាលទាំងនេះនឹងក្លាយជាមហន្តរាយ។

អង្គការនេះក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងនិងវិធានរបស់រាជរដ្ឋាភិបាលចំពោះការបិទធ្វើដំណើរឆ្លងកាត់ខេត្ត និងការជួបជុំគ្នាផ្សេងៗ។ អង្គការបានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងដោយគោរពវិធានការសុខាភិបាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយក្រុមគ្នានៅក្នុងផ្ទះ។ ស្នាក់នៅមានសុវត្ថិភាព៕