ការតស៊ូគង់បានសម្រេច! កីឡាករវ័យ ១៧ឆ្នាំ សុភាព រមលី ឈ្នះខ្សែក្រវាត់ដាហ្ស ១ម៉ឺនដុល្លារ លុតជង្គង់អរគុណឪពុកម្តាយទាំងទឹកភ្នែក

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ កីឡាករគុនខ្មែរវ័យក្មេង សុភាព រមលី អាយុទើបតែ ១៧ឆ្នាំ បានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយដណ្តើមបានខ្សែក្រវាត់ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងដាហ្ស រដូវកាលទី៣ អមដោយប្រាក់រង្វាន់ ១០,០០០ដុល្លារអាម៉េរិក ជាលើកដំបូងក្នុងឆាកជីវិត ក្រោយឆ្លងកាត់ការប្រកួតប្រជែងជាមួយកីឡាកររៀមច្បង និងជើងខ្លាំងជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជ័យជម្នះនេះ បានធ្វើឱ្យកីឡាករវ័យក្មេងរូបនេះរំភើបរហូតស្រក់ទឹកភ្នែក លុតជង្គង់គោរពអរគុណឪពុកម្តាយលើសង្វៀនតែម្តង ដែលអ្នកមានគុណតែងតែផ្តល់កម្លាំងចិត្ត និងគាំទ្រលោករហូតមក។​អ្វីដែលកាន់តែរំជួលចិត្តនោះ គឺម្តាយរបស់ រមលី បាននាំយកសម្លៀកបំពាក់មួយឈុតពីខេត្តបាត់ដំបង មកជូនកូនជាកាដូ ព្រោះដឹងថាកូនស្រឡាញ់ ប៉ុន្តែមិនដែលហ៊ានចំណាយលុយទិញ។ រមលី ក៏បានស្លៀកពាក់សម្លៀកបំពាក់នោះនៅលើសង្វៀនភ្លាមៗ ក្នុងថ្ងៃដែលសម្រេចក្តីស្រមៃរបស់ខ្លួន។

ក្នុងរាត្រីនេះ សង្វៀនដាហ្សក៏បានរកឃើញម្ចាស់ពាន និងខ្សែក្រវាត់ផ្សេងទៀតផងដែរ។ ក្នុងនោះ កីឡាករ ប៉ែន កាក់មហាម៉ាត់ ទទួលបានពានអមដោយប្រាក់រង្វាន់ ៦លានរៀល ខណៈកីឡាករ ហ៊ីម គឹមរៀង ទទួលបានខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ១២លានរៀល។ ចំណែកកីឡាការិនី ទូច ចាន់វត្តី ក៏បានដណ្តើមពានដោយយកឈ្នះកីឡាការិនី ណើន ស្រីណា ផងដែរ។

តាមរយៈការបន្តបង្កើតសង្វៀនប្រកួតប្រជែង និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ភេសជ្ជៈប៉ូវកម្លាំងដាហ្ស បានជំរុញឱ្យកីឡាករគុនខ្មែរខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងមានឱកាសបង្កើនប្រាក់ចំណូលពីអាជីពកីឡា។ ទន្ទឹមនឹងនេះ ដាហ្ស ក៏បន្តផ្តល់វេទិកាដល់កីឡាកររៀមច្បង និងជើងខ្លាំងជាច្រើនរូប ដើម្បីបង្ហាញបច្ចេកទេស និងបទពិសោធន៍ប្រកួត ដែលអាចជួយឱ្យកីឡាករជំនាន់ក្រោយបានសិក្សា និងអភិវឌ្ឍក្បាច់គុនរបស់ខ្លួនបន្ថែមទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំងដាហ្ស ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស។

ដាហ្ស ផ្តល់កម្លាំងឱ្យគុនខ្មែរកាន់តែខ្លាំង ឈរជើងជានិរន្តរ៍លើឆាកអន្តរជាតិ!