កុំចាំដល់ហួសថ្ងៃកំណត់! បង់ពន្ធអចលនទ្រព្យកាន់តែងាយស្រួល និងចំណេញពេលវេលា តាមរយៈ ជីប ម៉ុង ប៊ែង ​អេប

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ការបំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ កាន់តែមានភាពងាយស្រួល និងរហ័ស ជាមួយ ជីប ម៉ុង ប៊ែង ​អេប ដែលអនុញ្ញាតឱ្យម្ចាស់អចលនទ្រព្យអាចធ្វើការទូទាត់ពន្ធតាមប្រព័ន្ធឌីជីថល ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ឬរង់ចាំយូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយសេវាបង់ពន្ធតាមរយៈ ជីប ម៉ុង ប៊ែង ​អេប លោកអ្នកអាចបំពេញកាតព្វកិច្ចបង់ពន្ធបានយ៉ាងងាយស្រួល តាមរយៈទូរសព្ទដៃរបស់លោកអ្នក ដោយជួយកាត់បន្ថយភាពស្មុគស្មាញ ចំណេញពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។ ជាពិសេស ខណៈពេលដែលថ្ងៃកំណត់នៃការបង់ពន្ធអចលនទ្រព្យកាន់តែខិតជិតមកដល់ ម្ចាស់អចលនទ្រព្យគួររៀបចំបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ការបង់ពន្ធឱ្យបានត្រឹមថ្ងៃកំណត់ មិនត្រឹមតែជួយសម្រួលដល់ការគ្រប់គ្រងកាតព្វកិច្ចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជៀសវាងការយឺតយ៉ាវ និងការផាកពិន័យដែលអាចកើតមានផងដែរ។

សម្រាប់ការបង់ពន្ធអចលនទ្រព្យតាមរយៈ ជីប ម៉ុង ប៊ែង ​អេប លោកអ្នកគ្រាន់តែចូលប្រើកម្មវិធី ឬចុះឈ្មោះប្រើប្រាស់ ប្រសិនបើមិនទាន់មានគណនី បន្ទាប់មកជ្រើសរើសមុខងារ «បង់ពន្ធលើអចលនទ្រព្យ» បំពេញព័ត៌មានតាមការណែនាំ និងជ្រើសរើស ធនាគារ ជីប ម៉ុង សម្រាប់ការទូទាត់ប្រាក់ ជាការស្រេច។ ដំណើរការទាំងមូលត្រូវបានរៀបចំឱ្យមានភាពងាយស្រួល និងរហ័ស ដើម្បីឱ្យលោកអ្នកអាចបំពេញការទូទាត់បានដោយមិនចាំបាច់ចំណាយពេលច្រើន។

ធនាគារ ជីប ម៉ុង បន្តអភិវឌ្ឍសេវាធនាគារឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ រួមទាំងការទូទាត់សេវាសាធារណៈ និងការបង់ពន្ធ ដោយផ្តោតលើភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

កុំទុកឱ្យហួសថ្ងៃកំណត់! បំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យរបស់លោកអ្នកឱ្យបានទាន់ពេលវេលា តាមរយៈ ជីប ម៉ុង ប៊ែង ​អេប ដើម្បីទទួលបានបទពិសោធន៍ទូទាត់ដែលកាន់តែងាយស្រួល និងចំណេញពេលវេលា។

ទាញយក ជីប ម៉ុង ប៊ែង ​អេប និងចាប់ផ្តើមប្រើប្រាស់ឥឡូវនេះ៖​ https://www.chipmongbank.com/app​